ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.k-rasmeydomreymeasposttv.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

ទីតាំងបើកដំណើរការ២កន្លែងដោយមានក្នុងឃុំត្រើយស្លានិងភូមិសំប៉ានលើកឃុំព្រែកអំបិលសូម លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការស្រុកស្អាងចុះពិនិត្យនិងមានវិធានការបង្រា្កបផង!!!!

ដោយ :www.k-rasmeydomreymeasposttv.com.kh


 ទីតាំងបើកដំណើរការ២កន្លែងដោយមានក្នុងឃុំត្រើយស្លានិងភូមិសំប៉ានលើកឃុំព្រែកអំបិលសូម លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការស្រុកស្អាងចុះពិនិត្យនិងមានវិធានការបង្រា្កបផង!!!!

ផ្សាយចេញថ្ងៃទី : Saturday, December 20, 2025 អ្នកនិពន្ធ. .ព័ត៌មានជាតិសន្តិសុខសង្គម
ដោយ :សារព័ត៌មាន រស្មីដំរីមាស

ខេត្តកណ្តាល៖ផ្សាយចេញថ្ងៃទី២០.១២.២០២៥ បើតាមប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាព{រស្មីដំរីមាស}ថ្ងៃនេះអោយដឹងថា ទីតាំងបើកល្បែងស៊ីសងភ្នាល់ជល់មាន់តាមអនឡាញ{ឡែបថប់}មាន២កន្លែងក្នុងស្រុកស្អាងដោយមាន(ទីតាំងទី១)ស្ថិតក្នុងភូមិទួលក្តី ឃុំត្រើយស្លារ ស្រុងស្អាង ខេត្តកណ្ដាល និង(ទីតាំងទី២)ស្ថិតក្នុងភូមិសំប៉ានលើក ឃុំព្រែកអំបិល ស្រុកស្អាង កណ្ដាល។

ទោះបីយ៉ាងណាពលរដ្ឋស្នើសុំលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការស្រុកស្អាង គួរតែមានវិធានការដោះក្លែល មេប៉ុស្តិ៍ឃុំត្រើយស្លា និងមេប៉ុស្តិ៍ឃុំព្រែកដាច់ចេញម្ដងទៅ។ កុំឱ្យប៉ះពាល់និងកិត្តិយសសេចក្តីថ្លៃថ្នូររបស់កងកម្លាំង ជាពិសេស ដូចពាក្យចាស់ពោលថា បើកថ្នាក់លើមិនបើកដៃ ថ្នាក់ក្រោមក៏មិនហ៊ានដែរ។

កុំឱ្យមានការរុញច្រើនដាក់គ្នាទម្លាក់កំហុសដាក់គ្នាជុំវិញទីតាំងបើកលេងល្បែងស៊ីសងខាងលើសង្ឃឹមថាលោកអធិការស្រុកស្អាងនឹងមានវិធានការក្តៅចំពោះលោកមេប៉ុស្តិ៍ដើម្បីភូមិ-ឃុំមានសុវត្ថិភាពក៏ដូចចូលរួមចំណែកបញ្ជៀសអំពើចោលកម្មផ្សេងៗនៅក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់។

យ៉ាងណាមិញប្រជាពលរដ្ឋនៅស្នើសុំលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋានខេត្តកណ្ដាលសូមមេត្តា ចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានចុះស្រាវជ្រាវដល់ទីតាំង ខាងលើផង ក៏ដូចចូលរួមចំណែក ទប់ស្កាត់បទល្មើសផ្សេងៗដោយកន្លងមកលោកឧត្តមសេនីយ៍ទោស្នងការខេត្តតែងតែខិតខំប្រឹងប្រែងយល់ចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសផ្សេងៗដូចភ្លៀងរលឹមនិងយកចិត្តទុកដាក់ខ្ពស់សុវត្ថិភាពជូនពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ពលរដ្ឋក្នុងមូលដ្ឋានតែងសាទរចំពោះលោកឧត្តមសេនីយ៍ទោស្នងការដែលខិតខំយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសផ្សេងៗសុវត្ថិភាពក្នុងមូលដ្ឋាន។

អង្គភាព{រស្មីដំរីមាស}ចូលរួមផ្សព្វផ្សាយសកម្មភាពនៅក្នុងមូលដ្ឋានក៏ដូចចូលរួមចំណែកជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធក្នុងស្រុក.ខេត្តដើម្បីជ្រាបជាព័ត៌មានដែលអាជ្ញាធរមិនទាន់ទទួលបានក្នុងដៃរបស់ខ្លួន អង្គភាពយើងនិងធ្វើការបំភ្លឺរាល់ម៉ោងធ្វើការតាមរបបស្ដីពីសារព័ត៌មានសូមអរគុណ។អង្គភាពគេហទំព័រសារព័ត៌មាន ដំរីមាស យើងខ្ញុំរង់ចាំបំភ្លឺគ្រប់ភាគីពាក់ព័ន្ធដែលមានលេខទូរសព្ទ 093994036



No comments