ទីតាំងបើកល្បែងស៊ីសងភ្នាល់ជល់មាន់តាមអនឡាញ{ឡែបថប់}មាន២កន្លែងក្នុងស្រុកស្អាងមានចំនួន២ឃុំស្នើរសុំលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការស្រុកចុះបង្ក្រាបផង!!!
ទីតាំងបើកល្បែងស៊ីសងភ្នាល់ជល់មាន់តាមអនឡាញ{ឡែបថប់}មាន២កន្លែងក្នុងស្រុកស្អាងមានចំនួន២ឃុំស្នើរសុំលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការស្រុកចុះបង្ក្រាបផង!!!
ខេត្តកណ្តាល៖ផ្សាយចេញថ្ងៃទី០៨.០២.២០២៦ ប្រជាពលរដ្ឋនៅតែបន្តផ្តល់ព័ត៌មានមកអង្គភាពសារព័ត៌មាន{រស្មីក្រុងតាខ្មៅ}បន្តអោយដឹងថាមានទីតាំងបើកលេងភ្នាល់ល្បែងសុីសងជល់មាន់តាមអនឡាញមានចំនួន២កន្លែង ដោយមានទីតាំង(ទី១)ស្ថិតក្នុងភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល និងទីតាំង(ទី២) ភូមិស្លាម៉ាត ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល តែអ្វីដែលចំឡែកប្រជាពលរដ្ឋលើកឡើងថាហេតុអ្វីទីតាំងជល់មាន់តាមអនឡាញខាងលើមានច្រើនម្ល៉េះតើលោកអធិការស្រុកស្អាងយល់ឃើញយ៉ាងណា ក្នុងការចុះស្រាវជ្រាវ តែយ៉ាងណាមិញប្រជាពលរដ្ឋនៅតែឆ្ងល់ថាហេតុអ្វីទីតាំងល្បីស៊ីសងខាងលើមានបើកគ្រប់ទីកន្លែងបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងឃុំមិនយកចិត្តទុកដាក់បង្ក្រាប ឬក៏ទុកឱ្យលោកអធិការស្រុកអ្នកចុះបង្ក្រាប ។
ពលរដ្ឋនៅបន្តលើកឡើងថានៅមូលដ្ឋានអ្នកដែលមានអំណាចគឺមេប៉ុស្តិ៍និងចៅសង្កាត់ បែរជាមិនមានទំនួលខុសត្រូវ ក្នុងការចុះពិនិត្យឬស្រាវជ្រាវធ្វើការហាមឃាត់រាល់ល្បែងស៊ីសងខាងឡើយណាដែលខុសច្បាប់និងគ្មានច្បាប់អនុញ្ញាតធ្វើឲ្យប៉ះពាល់ ទៅដល់សង្គម ជាពិសេសធ្វើឲ្យគ្រួសារបែកបាក់ និងមានហិង្សាក្នុងគ្រួសារជាដើម អាចបង្ករបង្កើតជាអំពើចោរកម្មផ្សេងៗដោយយថាហេតុដោយសារតែល្បែង។
អង្គភាពសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធ។ដែលមានលេខទូរសព្ទ 093994036








No comments