តើលោកស្រី វ៉ា សុរិន ជាអ្វីបើជាចៅសង្កាត់ព្រែកថ្មីគួរតែមានយកចិត្តទុកដាក់ខ្ពស់ ធ្វើការណែនាំម្ចាស់អាជីវកម្មដេប៉ូដឹកជញ្ជូនខ្សាច់នៅតាមបណ្ដោយ 369ផង?? ........
តើលោកស្រី វ៉ា សុរិន ជាអ្វីបើជាចៅសង្កាត់ព្រែកថ្មីគួរតែមានយកចិត្តទុកដាក់ខ្ពស់ ធ្វើការណែនាំម្ចាស់អាជីវកម្មដេប៉ូដឹកជញ្ជូនខ្សាច់នៅតាមបណ្ដោយ 369ផង??
........
ខណ្ឌច្បារអំពៅ៖ផ្សាយចេញនៅថ្ងៃទី២០.០៣.២៦ បច្ចុប្បន្នយើងដឹងហើយថាម្ចាស់អាជីវកម្មដេប៉ូជាច្រើនកន្លែងស្ថិតលើបណ្ដោយផ្លូវ ៣៦៩ ស្ថិតក្នុងសង្កាត់ព្រែកថ្មី ធ្វើអាជីវកម្មដឹកជញ្ជូនចរាចរណ៍ប្រចាំរាល់ថ្ងៃ ទាំងខ្នាតតូចទាំងខ្នាតធំ ទាំងមានខ្សែទាំងអស់ខ្សែ ជាច្រើនកន្លែងកំពុងតែ ធ្វើអាជីពកម្មរបស់ខ្លួន ដោយមិនទាន់គោរពច្បាប់ មានទាំងរថយន្តកែច្នៃខ្លះដឹកជញ្ជូនមិនគ្រប់តង់ រថយន្តខ្លះដឹកគ្រប់តង់តែមិនបោះសំអាតរថយន្តរបស់ខ្លួនផ្នែកខាងក្រោយដោយតោងដោយខ្សាច់នឹងអាចម៍ដីមួយចំនួនផងដែរ។
កត្តាទាំងនេះហើយដែលបង្កឲ្យមានការធ្លាក់ខ្សាច់និងអាចម៍ដីពាសពេញពាសការលើបណ្ដោយផ្លូវ 369 និងបណ្ដោយផ្លូវផ្សេងៗទៀតក្នុងសង្កាត់ព្រែកថ្មី ដោយបន្សល់ទុកនៅអាចម៍ដីទាំងនោះទុកឲ្យបញ្ជាការសង្កាត់ព្រែកថ្មីជាអ្នកបោសសម្អាត។ ដូចជាមានអំណាចណាស់អាចប្រើបញ្ជាការឯកភាពសង្កាត់ព្រែកថ្មីរបស់សម្អាតសម្រាមរបស់ខ្លួនបាន។
ដោសារទង្វើបែបនេះហើយបងប្អូននៅក្នុងសង្កាត់ព្រែកថ្មីទាំងមូលមានការមិនពេញចិត្តទៅលើម្ចាស់អាជីវកម្មជាច្រើនកន្លែងដែលធ្វើអាជីវកម្មផលប្រយោជន៍របស់ខ្លួនធ្វើឲ្យប៉ះពាល់ទៅដល់បរិស្ថាននិងបង្ករធ្លាក់ដីហ៊ុយពេញផ្លូវកក់ដុំៗជាពិសេសខ្សាច់រាយពេញផ្លូវតែម្ដង។
ចំណែកលោកស្រី វ៉ា សុរិន្ទ មានតួនាទីជាចៅសង្កាត់ព្រែកថ្មីហាក់បីដូចជាមិនមានសមត្ថភាពក្នុងការចុះអនុវត្តនិងធ្វើការណែនាំដល់ម្ចាស់អាជីវកម្មទាំងនោះទេ។នៅតែបណ្ដែតបណ្ដោយឲ្យម្ចាស់អាជីវកម្មទាំងនោះធ្វើអាជីវកម្មរបស់ខ្លួនដោយមិនគោរពទៅតាមច្បាប់នៃការដឹកជញ្ជូនបានត្រឹមត្រូវ។
ជៀសវាងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដាក់ការសង្ស័យថាឬក៏ម្ចាស់អាជីកម្មជាច្រើនកន្លែងទាំងនោះបានដាក់សំណែនថ្វាយជូនលោកស្រីចៅសង្កាត់ទៅហើយបានជាលោកស្រីចៅសង្កាត់ហាក់បីដូចជាមិនអើតពើមិនខ្វល់ទៅវិញ។
ពលរដ្ឋសង្ឃឹមថាលោកស្រីចៅសង្កាត់ព្រែកថ្មីនិងយកចិត្តទុកដាក់ក្នុងការអនុវត្តធ្វើការណែនាំដល់ម្ចាស់អាជីវកម្មទាំងនោះយ៉ាងយកចិត្តទុកដាក់ហើយដាក់មន្ត្រីជំនាញគណៈបញ្ជាការឯកភាពសង្កាត់ព្រែកថ្មីចុះពិនិត្យរាល់ថ្ងៃ។
ប្រជាពលរដ្ឋលើកឡើងថា៖ជាពិសេសលោក ម៉ូវ ម៉ានិត ទើបអភិបាលខណ្ឌច្បារអំពៅទើបមកកាន់តំណែងថ្មីៗគួរតែយល់ចិត្តទុកដាក់បញ្ចេញស្នាដៃរបស់ខ្លួនឱ្យដូចលោក ចេង មុន្នីរ៉ា អតីតអភិបាលខណ្ឌច្បារអំពៅផងទៀតព្រងើយកន្តើយ ត្រូវតែយកចិត្តទុកដាក់ទទួលព័ត៌មានពីប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មានរាយការណ៍នៅក្នុងមូលដ្ឋានរបស់លោក។
ប្រជាពលរដ្ឋនៅតែទូចស្នើសុំឯកឧត្តម ឃួង ស្រេងអភិបាលនៃអភិបាលរាជធានីភ្នំពេញមេត្តាជួយដុះក្អែលលោកស្រីចៅសង្កាត់ព្រែកថ្មីផង។
កុំឱ្យលោកស្រីចៅសង្កាត់ ខ្ជិលច្រអូសក្នុងការចុះពិនិត្យភាពអសកម្មនៅក្នុងមូលដ្ឋានរបស់ខ្លួន។
សង្ឃឹមថាឯកឧត្តមអភិបាលរាជធានីភ្នំពេញនិងយកចិត្តទុកដាក់ក្នុងការពិនិត្យមន្ត្រីក្រោមឱវាទក្នុងសង្កាត់ព្រែកថ្មីនិងខណ្ឌច្បារអំពៅចាក់ជាមិនខាន។
អង្គភាពសារព័ត៌មានយើងចូលរួមផ្សព្វផ្សាយភាពអសកម្មនៅក្នុងមូលដ្ឋានក៏ដូចចូលរួមចំណែកអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាននិងរក្សាស្ថេរតងសន្តិសុខផងដែរ។អង្គភាពយើងមិនបានផ្សព្វផ្សាយញុះញង់ឬចោទប្រកាន់ទៅដល់មន្ត្រីពាក់ព័ន្ធនៅក្នុងមូលដ្ឋានឡើយ។អង្គភាពសារព័ត៌មានយើងក្នុងរងចាំការបំភ្លឺភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការតាមរបបស្តីពីសារព័ត៌មាននិងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានរាល់ម៉ោងធ្វើការ។សូមអរគុណ។093994036










No comments